ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ បានបញ្ចប់ដោយជោគជ័យ ។ វេទិកាបាគូសកលលើកទី ១០ រៀបចំឡើងដោយមជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី (Nizami Ganjavi International Center-NGIC) បានបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ីលហាម អាលីយេវ (Ilham Aliyev) ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ វេទិកាបាគូលើកទី ១០ ឆ្នាំនេះ រៀបចំឡើងក្រោមមូលបទ “ពិភពលោកពេលនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម” ហើយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតមេដឹកនាំ និងម្ចាស់ពានរង្វាន់សន្តិភាពណូបែល រួមទាំងតំណាងជាន់ខ្ពស់រដ្ឋាភិបាល អង្គការអន្តរជាតិ និងសង្គម ស៊ីវិល ប្រមាណជាង ៣៥០ រូប មកពីប្រទេសជាង ៦០។ នៅក្នុងវេទិកានេះ ជាមហាកិត្តិយសដ៏ឧត្តុងឧត្តម ដែលលោកជំទាវកិត្តិសង្គហបណ្ឌិត អញ្ជើញ ធ្វើជាវាគ្មិនពិសេសក្នុងកិច្ចពិភាក្សាស្តីពី “តួនាទីរបស់ចិនកលើកិច្ចការ សន្តិសុខ និងការអភិវឌ្ឍសកល”។ នៅក្នុងកិច្ចពិភាក្សា លោកជំទាវបានគូសបញ្ជាក់ថា […]
ព័ត៌មានអន្តរជាតិ
កម្ពុជា-កូរ៉េ សន្យាថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ
ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣–កម្ពុជា-កូរ៉េ សន្យាថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងក្របខ័ណ្ឌឥណទានសម្បទាន ដើម្បីរួមចំណែកលើកស្ទួយសកម្មភាពអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន និងអភិវឌ្ឍន៍បន្ថែមទៀត ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការសិក្សាទៅលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗនានា (Large Scale Infratructure) សម្រាប់ទុកជាប្រវត្តិសាស្រ្ត (Landmark)នៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ការសន្យាទ្វេភាគីនេះ ធ្វើឡើងក្នុងជំនួបរវាងសម្តែងការគួរសម និង ពិភាក្សាការងារ រវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ KIM Kyung Hee អគ្គនាយកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសដែល លោកជំទាវ បានដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយ ស្តីពីផែនការផ្តល់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងពីរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម […]
ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១
ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ដែលអាចត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) ហើយនឹងត្រូវបានវាយតម្លៃម្តងទៀតនៅដើមឆ្នាំ២០២៤ ខណៈកម្ពុជាអាចចាកចេញពីចំណាត់ថ្នាក់ LDC នៅចុងឆ្នាំ ២០២៧ខាងមុខ។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្រោមប្រធានបទ “Leaving No One Behind” និងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅទីក្រុងដូហា ប្រទេសកាតា ពីថ្ងៃទី០៤-០៩ ខែមីនា ឆ្នាំ២០២៣ ដែលបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងថា ប្រសិនបើអ្វីៗដំណើរការដោយរលូន ដែលការចាកចេញនេះ ស្របនឹងមហិច្ឆតារាជរដ្ឋាភិបាល ក្នុងការនាំកម្ពុជាឱ្យឈានដល់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្ដមរដ្ឋមន្រ្ដីអះអាងថា ទោះជាយ៉ាងណាក៏ដោយ ការចាកចេញពីចំណាត់ថ្នាក់ LDC នេះ នឹងនាំមកជាមួយបញ្ហាប្រឈមពាក់ព័ន្ធនឹងការបាត់បង់អត្ថប្រយោជន៍ និងប្រព័ន្ធអនុគ្រោះមួយចំនួនដែលយើងកំពុងទទួលបាននាពេលបច្ចុប្បន្ន។ ឯកឧត្ដមរដ្ឋមន្ដ្រីក៏បានលើកឡើងអំពីការអនុម័ត និងការអនុវត្តផែនការសកម្មភាពទីក្រុងដូហា (DPoA) ដែលនឹងមានសារៈសំខាន់ក្នុងការធ្វើឱ្យដំណើរចាកចេញនេះមានភាពរលូន និងជួយពន្លឿនការសម្រេចបាននូវ SDGs របស់កម្ពុជា និងបំពេញបន្ថែមដំណាក់កាលបន្ទាប់នៃក្របខ័ណ្ឌផែនការអភិវឌ្ឍន៍របស់កម្ពុជា ពោលគឺផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិឆ្នាំ២០២៤-២០២៨។ […]
ឯកឧត្តម ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់…
ឯកឧត្តម ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ អែលឃើ បឿឌិនប៊ិនឌ័រ (Elke Badenbender) អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីបានទៅឈ្វេងយល់ការងារដោះមីន និងទស្សនាប្រាសាទបុរាណនៅខេត្តសៀមរាបរួចមក។
ការបើកដំណើរការឡើងវិញរបស់ប្រទេសចិនពីការរឹតបន្តឹងដោយសារជំងឺកូវីដ១៩ និងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន
របាយការណ៍មួយបានបង្ហាញកាលពីថ្ងៃអាទិត្យថា ការបើកដំណើរការឡើងវិញរបស់ប្រទេសចិនពីការរឹតបន្តឹងដោយសារជំងឺកូវីដ១៩ និងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន ត្រូវបានគេរំពឹងថានឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ច និងការនាំចេញរបស់កូរ៉េខាងត្បូង ដែលមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយប្រទេសជិតខាង។ យោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានឱ្យដឹងថា ស្ថាប័នពិភពលោកនានាបានព្យាករថា សេដ្ឋកិច្ចប្រទេសចិននឹងកើនឡើង ៥,១% នៅក្នុងឆ្នាំ២០២៣ បើធៀបទៅនឹងឆ្នាំមុន ដែលកើនឡើងពីកំណើន ៣ភាគរយកាលពីឆ្នាំមុន។ ដោយសារការបើកដំណើរការឡើងវិញពីគោលនយោបាយករណីសូន្យនៃជំងឺកូវីដ១៩ អស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងកញ្ចប់ជំរុញសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង បានធ្វើឱ្យប្រទេសសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោកមួយនេះទំនងជានឹងមានកំណើនចំនួន ៦,៩% នៅក្នុងត្រីមាសទីពីរ និង ២,៦% សម្រាប់ត្រីមាសទីមួយ។ បាយការណ៍នេះបាននិយាយថា ប្រសិនបើការព្យាករនោះក្លាយជាការពិត កំណើនដ៏រឹងមាំនៅក្នុងសេដ្ឋកិច្ចប្រទេសចិនទំនងជានឹងបង្កើនកំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ដោយបន្ថែមចំនួន ០,១៦% និងការនាំចេញចំនួន ០,៥៥% នៅក្នុងឆ្នាំនេះ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានរំពឹងថា ប្រទេសសេដ្ឋកិច្ចធំជាងគេលំដាប់ទីបួនរបស់ទ្វីបអាស៊ីមួយនេះនឹងកើនឡើងប្រមាណ ១,៦% នៅក្នុងឆ្នាំ២០២៣ ដោយធ្លាក់ចុះពីការកើនឡើង ២,៦% កាលពីក្នុងឆ្នាំ២០២២។ ការនាំចេញរបស់ខ្លួននៅក្នុងឆ្នាំ២០២៣ ត្រូវបានគេរំពឹងថានឹងមានការធ្លាក់ចុះ ៤,៥% បើធៀបនឹងកំណើន ៦,១% កាលពីឆ្នាំមុន។ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការប្រែប្រួលនៃសេដ្ឋកិច្ចប្រទេសចិន ខណៈដែលប្រទេសជិតខាងមួយនេះ គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ប្រទេសចិនប្រកបដោយសុវត្ថិភាពហើយ
នៅវេលាម៉ោង១៣.២០ ម៉ោងនៅប្រទេសចិនត្រូវនឹងម៉ោង១២.២០ ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ប្រទេសចិនប្រកបដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ វត្តមាននៃការអញ្ជើញដល់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ តាមកម្មវិធីដែលបានគ្រោងទុក ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និង ឯកឧត្តម លី ជាន ស៊ូ ប្រធានសភាតំណាងប្រជាជនចិន។ សម្តេចតេជោ ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួមក្នុងតំបន់ និងអន្តរជាតិផងដែរ។ ក្រោយជំនួបសម្តេចតេជោ និងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។ […]
រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងការផ្តល់ជំនួយសប្បុរសធម៌ដល់ប្រទេសតួកគី
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសច្រានចោលនូវរាល់ព័ត៌មានអវិជ្ជមាន ដែលបន្ទោសបង្អាក់ទឹកចិត្តមនុស្សធម៌របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងការផ្តល់ជំនួយសប្បុរសធម៌ដល់ប្រទេសតួកគី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា នៅថ្ងៃនេះមានអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានមួយចំនួន បានតាំងសំណួរពាក់ព័ន្ធទៅនឹងព័ត៌មានរបស់រាជរដ្ឋាភិបាល ផ្ដល់ជំនួយមនុស្សធម៌ដល់សាធារណរដ្ឋតួកគី ដែលប្រជាពលរដ្ឋនៅខេត្តភាគអាគ្នេយ៍ នៃប្រទេសនេះបានជួបគ្រោះមហន្តរាយធម្មជាតិរញ្ជួយដីកម្រិត ៧,៨វ៉ិចទ័រ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានសង្កត់ធ្ងន់ថា ការចូលរួមរំលែកទុក្ខនាគ្រាលំបាកដ៏ធំធេងមួយនេះ របស់សាធារណរដ្ឋតួកគី គឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាតំណាងឱ្យកាយវិការមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានពន្យល់ថា ត្បិតស្ថានភាពជាក់ស្ដែង សម្ដេចតេជោ នាយករដ្ឋមន្ត្រី កំពុងស្ថិតនៅក្នុងការកាន់មរណទុក្ខ ចំពោះការបាត់បង់សមាជិកគ្រួសាររបស់សម្តេច ហើយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាឥស្សជនជាន់ខ្ពស់មួយរូប ក្នុងជួរកងយោធពលខេមរភូមិន្ទ ដែលត្រូវបានជ្រើសរើស និងគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រី ដោយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា គណបក្សគ្រប់គ្រងអំណាចរដ្ឋ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើជាតំណាង ជាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា។ម៉្យាងទៀត ការបរិច្ចាគកញ្ចប់ថវិកាជាអំណោយមនុស្សធម៌ដល់សាធារណរដ្ឋតួកគី ជាមោទកភាពកម្ពុជា នៃសម័យកាលថ្មី ជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រជាជាតិទាំងពីរ ហើយក៏ជាសមត្ថភាព […]
ប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ៊្វុក បានសម្រេចចុះចេញពីតំណែងនឹងត្រូវបានបណ្តេញចេញពី ស្ថាប័នកំពូលរបស់បក្សកុម្មុយនិស្តវៀតណាមខណៈដែលមានការបោសសម្អាតប្រឆាំងអំពើពុករលួយដឹកនាំដោយលោក Nguyen Phu Trong មិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្
តាមប្រភព Bloomberg បានឲ្យដឹងថាប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ៊្វុក បានសម្រេចចុះចេញពីតំណែងនឹងត្រូវបានបណ្តេញចេញពី ស្ថាប័នកំពូលរបស់បក្សកុម្មុយនិស្តវៀតណាមខណៈដែលមានការបោសសម្អាតប្រឆាំងអំពើពុករលួយដឹកនាំដោយលោក Nguyen Phu Trong មិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្ត។ យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័រគណៈកម្មាធិការ កណ្តាលរបស់បក្សបានអនុម័តសំណើសុំលាលែងពីតំណែងរបស់លោក Nguyen Xuan Phuc រួមទាំងសមាជិក ការិយាល័យនយោបាយផងដែរ។