នារសៀលថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ នៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប លោកជំទាវ វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទី អាមេរិក។ នៅក្នុងជំនួបនេះ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចធិបតី ដែលបានអញ្ជើញមកទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ និងបានអបអរសាទរចំពោះការជ្រើសតាំងសម្ដេចធិបតី ជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ លោកជំទាវវ៉ិចតូរីយ៉ា នូលែន បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក ស្វាគមន៍ឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈការធ្វើការជិតស្និទ្ធជាមួយ សម្ដេចធិបតី និងចង់ឃើញ សម្ដេចធិបតី ក៏ដូចប្រទេសកម្ពុជាទាំងមូល ទទួលបានជោគជ័យ។ កិច្ចពិភាក្សាបានផ្តោតលើការរិះរកវិធី […]
Author: mean
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
កម្ពុជា នឹងបន្ដដើរលើមាគ៌ានយោបាយការបរទេសបច្ចុប្បន្នដែលឯករាជ្យ អព្យាក្រឹត ផ្អែកលើវិធានច្បាប់ គោរពគ្នាទៅវិញទៅមក ដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងកសាងមិត្តភាពបន្ថែមទៀត។កម្ពុជាប្រឆាំងដាច់ខាត ចំពោះការគំរាមប្រើប្រាស់ ឬការប្រើប្រាស់ កម្លាំងក្នុងទំនាក់ទំនងអន្ដរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ។ នេះជាការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រទី២២ខែកញ្ញា ឆ្នាំ២០២៣។ សម្ដេចធិបតី បានថ្លែងថា កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ដូចមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ។ កម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសផ្សេងទៀត។ កម្ពុជា នឹងខិតខំបន្ថែមទៀតដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក តាមរយៈក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្ដរជាតិ ដើម្បីរួមចំណែកដល់សន្ដិភាព សន្ដិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមរបស់យើង។ បន្ថែមលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងក្របខ័ណ្ឌសកល កម្ពុជាក៏បានបន្ថែមគោលដៅដោយឡែករបស់ខ្លួនទាក់ទងនឹងសកម្មភាពមីន គឺ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥។ ក្នុងការខិតខំប្រឹងប្រែងនេះ កម្ពុជាសូមអំពាវនាវឱ្យមានការបន្ដផ្ដល់ការគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស […]
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម
បន្ទាប់ពីដំណើរការកិច្ចប្រជុំអស់រយៈពេលពីរថ្ងៃ ទទួលបានលទ្ធផលផ្លែផ្កា ដោយថ្នាក់ដឹកនាំនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមទាំង១១ ភូមិភាគអាស៊ីអាគ្នេយ៍ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញរួចមក នៅល្ងាចថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំជាផ្លូវការ នៅសណ្ឋាគារសុខាភ្នំពេញ។ ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកិច្ចប្រជុំ បានសម្តែងនូវមោទនភាព ដែលកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ បានប្រព្រឹត្តទៅដោយជោគជ័យក្នុងបរិយាកាសរីករាយ ឈរលើស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរឹងមាំដើម្បីបំពេញបន្ថែមលើដំណោះស្រាយថ្មី ក្នុងវិស័យមនុស្សធម៌។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍ និងការគូសបញ្ជាក់ របស់អគ្គលេខាធិការអាស៊ាន, សហព័ន្ធអន្តរជាតិ, អាយ.ស៊ី.អរ.ស៊ី ដែលបានថ្លែងបន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការ រួមទាំងពង្រឹងយន្តការដោះស្រាយរួមនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍នេះ ដែលមានគោលដៅចម្បង កសាងសមត្ថភាពសហគមន៍ ឱ្យមានភាពធន់ទៅនឹងគ្រោះមហន្តរាយ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា ៖ «សេចក្តីថ្លែងការណ៍ ដែលយើងទើបតែបានចុះហត្ថលេខារួមគ្នា គឺជាសក្ខីកម្មនៃការទទួលយកនូវបណ្តាការងារ ដែលមានដំណោះស្រាយថ្មី ក្នុងការខិតខំប្រឹងប្រែងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងឡាយ ដើម្បីទទួលបាននូវផលវិជ្ជមានកាន់តែធំជាងមុន និងការត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដែលបច្ចុប្បន្ននេះ […]
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា រួមជាមួយប្រតិភូអមដំណើរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចែក ជូនដល់ចាស់ជរា ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា ស្ត្រីមេម៉ាយ មានកូនច្រើន អ្នកមានជំងឺប្រចាំកាយនិងមានជីវភាពខ្វះខាតនៅស្រុកស្វាជ្រំ និងស្រុក ស្វាយទៀប ខេត្តស្វាយរៀង ចំនួន២៣៦គ្រួសារ នាថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើសាកសួរ ទុក្ខពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ច កាល សម្តេចតែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅរបស់ បងប្អូន ប្រជាពលរដ្ឋ […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាអធិបតី ជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ នៅមហាវិមានប្រជាជន។ រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន, រសៀលថ្ងៃសុក្រ ទី១៥ កញ្ញា ២០២៣។
ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញបាន ណែនាំឱ្យកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរខណ្ឌទាំង១៤
ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញបាន ណែនាំឱ្យកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ចំណុះឱ្យគណៈ បញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្តន៍ឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ច កោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ឯកឧត្តមបានជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជ ធានីភ្នំពេញ ដែលមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង អភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងមកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ជាកម្មវិធីនយោបាយសម្រាប់ការ កសាង […]
ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន…
នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកិច្ចប្រជុំ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅវិមានសន្តិភាព សាលប្រជុំចំប៉ី នៃទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងកិច្ចប្រជុំនេះធ្វើទ្បើង ដើម្បីស្វែងរកយុទ្ធសាស្រ្ត វិធីសាស្ត្រ និងសកម្មភាពថ្មីៗ ដែលអាចឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព ស្រមតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពិសេសសម្រេចឱ្យបាននូវការអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ចំណុចស្នូល ក្នុងមុំទី១ ការពង្រឹង និងការកែសម្រួលស្ថាប័ន ស្តីពីការ បន្តជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងសិក្សាស្រាវជ្រាវរកវិធានការសមស្រប និងមានប្រសិទ្ធភាពដើម្បីបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ» និងពិសេសគោរពអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សូមបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកដំបូង របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក ជាអនុប្រធាន និងសមាជិកទាំងអស់ […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ភរិយាសម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាមហាវិមានប្រជាជនចិន
នៅរសៀលថ្ងៃទី ១៥ ខែកញ្ញា លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ភរិយាសម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាមហាវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ លោកជំទាវបណ្ឌិត បានពិនិត្យយ៉ាងយកចិត្តទុកដាក់ លើការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំ នៃមហាវិមានប្រជាជនចិន។ សូមបញ្ជាក់ថា មហាវិមានប្រជាជន គឺជាអគាររដ្ឋដែលមានទីតាំងនៅភាគខាងលិចនៃទីលានធានអានមេន ក្នុងទីក្រុងប៉េកាំង។ មហាវិមានប្រជាជន ត្រូវបានប្រើសម្រាប់សកម្មភាពនីតិប្បញ្ញត្តិ និងពិធីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងគណបក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាច។ មហាវិមានប្រជាជនមានមុខងារជាកន្លែងប្រជុំសម្រាប់សម័យប្រជុំពេញអង្គ នៃសភាជាតិប្រជាជន នីតិប្បញ្ញត្តិរបស់ចិន ដែលកើតឡើងជារៀងរាល់ឆ្នាំក្នុងកំឡុងខែមីនា រួមជាមួយនឹងសម័យប្រជុំថ្នាក់ជាតិនៃសន្និសិទប្រឹក្សានយោបាយប្រជាជនចិន។ មហាវិមានប្រជាជន ក៏ជាកន្លែងប្រជុំនៃសមាជជាតិនៃបក្សកុម្មុយនិស្តចិន ដែលចាប់តាំងពីសន្និសីទលើកទី 12 ក្នុងឆ្នាំ 1982 ការប្រជុំបានកើតឡើងរៀងរាល់ 5 ឆ្នាំម្តង ហើយគណៈកម្មាធិការកណ្តាលរបស់គណបក្សត្រូវប្រជុំម្តងក្នុងមួយឆ្នាំ។ មហាវិមានប្រជាជនក៏ត្រូវបានប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមមាន កិច្ចប្រជុំថ្នាក់ជាតិនៃអង្គការសង្គម និងនយោបាយផ្សេងៗ ការប្រារព្ធខួបអនុស្សាវរីយ៍ថ្នាក់ជាតិ ក៏ដូចជាពិធីបុណ្យរំលឹកដល់អតីតមេដឹកនាំផងដែរ។ មហាវិមានប្រជាជន ក៏ជាកន្លែងទាក់ទាញទេសចរដ៏ពេញនិយមនៅក្នុងទីក្រុង ដែលមានភ្ញៀវទេសចរណ៍មកទស្សនារាជធានីនេះជាញឹកញាប់ផងដែរក្នុងមួយឆ្នាំៗ។ ក្នុងឱកាសនៃការអញ្ជើញទស្សនកិច្ចនោះដែរ ថ្នាក់ដឹកនាំនៃមហាវិមានប្រជាជនចិន បានបង្ហាញផ្ទាំងគំនូដ៏វិចិត្រក្នុងមហាវិមាន ពិសេសស្នាដៃនៃមហាបុរសចិនជំនាន់មុន។ […]
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទបានផ្ដាំផ្ញើ និងជំរុញដល់មន្រ្ដីបច្ចេកទេសប្រចាំការនៅការដ្ឋានស្ថាបនាផ្លូវ ត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទបានផ្ដាំផ្ញើ និងជំរុញដល់មន្រ្ដីបច្ចេកទេសប្រចាំការនៅការដ្ឋានស្ថាបនាផ្លូវ ត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានការប្រើប្រាស់បានយូរអង្វែង ។ ការជំរុញរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែក្នុងក្របខណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP) របស់ក្រសួងអភិវឌ្ឍន៍ជនបទ មានប្រវែង ១០ ៤៣០ ម៉ែត្រ ទទឹងប្រវែង ៦ ម៉ែត្រ កម្រាស់ ១៥ សង់ទីម៉ែត្រ មានសំណង់លូមូលចំនួន ៥កន្លែង និងសំណង់លូប្រអប់ចំនួន ៣កន្លែង តភ្ជាប់ពីផ្លូវ លេខ ៣១១១ ត្រង់ចំណុចភូមិព្រៃដើមថ្នឹងទី២ ឃុំព្រៃដើមថ្នឹង ទៅភូមិកោងទន្លេលើ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង នាថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានថ្លែងថា ការដ្ឋាននេះ បានចាប់ផ្ដើមកាលពីខែមករា ឆ្នាំ២០២៣ បច្ចុប្បន្នសម្រេចបាន ១៧, ១២ % […]