ព័ត៌មានជាតិ

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញ​ សំណេះសំណាល​ និងបេីកវគ្គហ្វឹកហ្វឺនកងជួរមន្ត្រីនគរបាលជាតិ​

កំពង់ចាម ៖នាព្រឹក​ ថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០១៩​នេះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញ​ សំណេះសំណាល​ និងបេីកវគ្គហ្វឹកហ្វឺនកងជួរមន្ត្រីនគរបាលជាតិ​ នៅស្នងការដ្ឋានខេត្តកំពង់ចាម​ ។ ជាកិច្ចចាប់ផ្តេីមកម្មវិធី​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ដ្ឋានខេត្តកំពង់ចាម​ ​បានអានរបាយការណ៍ពីស្ថានភាព​ គ្រប់គ្រង់កងកម្លាំងនគរបាល​ គ្រប់ជំនាញគ្រប់ផ្នែក​ ក្នុងការសិក្សាវគ្គហ្វឹកហ្វឺនកងជួរមន្ត្រីនគរបាលជាតិ​នេះ។ ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ក្នុងនាមជាកងកម្លាំងនគរបាលត្រូវខិតខំប្រឹងប្រែងបំរេីការពារសុខសន្តិភាពបងប្អូនប្រជាពលរដ្ឋ​ ហេីយចូលរួមការពារយ៉ាងមាំមុតដេីម្បីការពារអធិបតេយ្យជាតិ ការពារអង្គព្រះមហាក្សត្រ​ ការពាររាជរដ្ឋាភិបាលស្របច្បាប់​ ដោយបោះឆ្នោតដោយប្រជាពលរដ្ឋត្រឹមត្រូវ។ ឯកឧត្ដម​ អភិបាលខេត្តកំពង់ចាម​គ្រប់គ្រង​និងត្រូវតាមដានសភាពការណ៍កុំឲ្យបងប្អូនប្រជាពលរដ្ឋប្រព្រឹត្តអំពេីខុសច្បាប់​ ឬផ្ទុយទៅនឹងការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា​ កំពុងមានការអភិវឌ្ឍន៍​ រីកចម្រើន​ ជាបន្តបន្ទាប់​៕

ព័ត៌មានជាតិ

មេល្បែង​ឈ្មោះ ភា បើកល្បែង​​ស៊ីសង​​ពេញប​ន្ទុក ក្នុងខេត្តសៀមរាប ផ្អើលអស់ភ្ញៀវទេសចរដែរទៅលេងអង្គរ

ខេត្តសៀមរាប ៖ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ ផ្សារក្រឡាញ់ក្រុង​សៀមរាប  ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា  ក្នុង​មូលដ្ឋាន​ពួក គាត់ មានមេខ្លោងឈ្មោះ ភា បើកល្បែងស៊ីសងគ្រប់ប្រភេទដូចជាសង្វៀនជល់មាន់ អាប៉ោងបៀរអនឡាញ ជាពិសេ ស គ្រឿងញៀនយ៉ាង​គឃ្លើនដែលមានយីហោ 2.8888និង3.999 ​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា   សមត្ថកិច្ច​នគរ បាល​ ក្រុង​សៀមរាប ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​ក្រុង​  សៀមរាប មិន​ចាត់វិធានការ​បង្ក្រាប  ​ល្បែងស៊ីសង​របស់  ឈ្មោះ ភានោះទេ   ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​បទល្មើស​ផ្សេងៗ ​កើតឡើង​យ៉ាង​ពេញបន្ទុក​។  ដូច្នេះ​ទើប​ប្រជាពលរដ្ឋ ​អំពាវនាវ​យ៉ាង ទទូច​ឲ្យ​លោក ទៀ សីហា  អភិបាលខេត្ត​សៀមរាប និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ  ទិ​ត្យ ណា​រ៉ុង  ស្នងការ​នគរបាល​ ខេត្តសៀមរាប ចាត់វិធាន ការ​បង្ក្រាប​ល្បែងស៊ីសង​សង្វៀនជល់មាន់អាប៉ោង បៀរអនឡាញជាពិ សេស គ្រឿង ញៀនយ៉ាង​គឃ្លើន ដែលមានយីហោ2.8888និង3.999​ក្នុង​​ក្រុង​សៀមរាប  ជាបន្ទាន់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បាន​ប្រសើរ​ជាង​មុន ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ក្រុង​សៀមរាប ក៏ដូចជា​សមត្ថកិច្ច​ក្នុង​ក្រុង​ សៀមរាប […]

ព័ត៌មានជាតិ

ច្រករបៀង​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ នៅបន្តបើកធម្មតា ទោះបីសម្តេចសខេង ព្រមានយ៉ាងណាក៏ដោយ

បន្ទាយមាយជ័យ ៖តាមប្រភពពីប្រជាពលរដ្ធ និងមន្ដ្រីមួយចំនួនបានបង្ហើបឲ្យដឹងថា មេឈ្មួញធ្វើសកម្មភាព​នាំចូល​គោក្របី​តាម​ច្រករបៀង​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបាន​ប្រភព​ដ៍ដែលបានបញ្ជាក់ថា ដោយ មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មេ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ​។ ក្នុងនោះ​មន្ត្រី​ធំៗ​និង​សមត្ថកិច្ច​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ ប្រហែល​ទទួលបាន​ផលប្រយោជន៍​ពី​មេ​ឈ្មួញ ជឹម សុខ ផងដែរ​ទើប​មិន​ចាត់​វិធាន​ការបិទច្រក​របៀង​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​។ លើស​នេះ​ទៅទៀត​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ ជឹម សុខ មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ទើប​អាច​នាំចូល​គោក្របី​តាម​ច្រករបៀង​អូរ​បី​ជាន់ ហើយ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តព្រៃវែង បំពាន​លើ​អាជ្ញាប័ណ្ណ​ក្រសួងកសិកម្ម​យ៉ាង​ក្រអឺតក្រទម​។​ ​ប្រភពពី​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​មេ​ឈ្មួញ ជឹម សុខ ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​គោ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តព្រៃវែង បំពាន​លើ​លិខិតអនុញ្ញាត​របស់​ក្រសួង​ពាក់ព័ន្ធ​កំពុង​ធ្វើ​សកម្មភាព​នាំចូល​គោរស់ តាម​ច្រករបៀង​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​យោធា​ឈរជើង​នៅ​ច្រករបៀង​អូរ​បី​ជាន់ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន មេបញ្ជាការ​យោធា​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៥០៣ ចំណុះ​យោធភូមិភាគ​៥ ជា​អ្នកបើក​បា​រ៉ា​ស់​ឲ្យ​មេ​ឈ្មួញ ជឹម សុខ នាំចូល​គោ​ពី​ស្រុក​សៀម​យ៉ាង​រលូន​។ បើទោះបី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ចេញ​បទបញ្ជា​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ បិទ​ច្រករបៀង​ទាំងអស់​តាម​ខ្សែ​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​ខេត្តបន្ទាយមានជ័យ យ៉ាងណាក៏ដោយ ក៏​ច្រករបៀង​អូរ​បី​ជាន់ នៅតែ​ដំណើរការ​យ៉ាង​រលូន​ដដែល​។​ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុងស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹងថា […]

ព័ត៌មានវិទ្យា

ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុកនៅ​ខេត្ត​ត្បូងឃ្មុំ ជាប្រភពចំណូររបស់ សមត្ថកិច្ច​និងមន្ដ្រីពាក់ព័ន្ធ

ត្បូងឃ្មុំ ៖ប្រភពថ្មីៗនេះពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​លួចខ្សឹបប្រាប់ឲ្យដឹងថា កន្លងមក​ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ល្បែង​បញ្ជល់មាន់​និង​ល្បែងស៊ីសង​ខុសច្បាប់​ច្រើន​ប្រភេទ​ទៀត​កើតឡើង​យ៉ាង​ពេញបន្ទុកទៅហើយពី ព្រោះ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិនសូវ​គិតចុះបង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បានល្អ​ប្រសើរ​នោះទេ​..?។ ជាក់ស្ដែង​មិនមែន​តែ​នៅក្នុង​ស្រុក​ត្បូងឃ្មុំ ប៉ុណ្ណោះ​ទេ​ដែល​ល្បែងស៊ីសង​កើតឡើង​យ៉ាង​អនាធិបតេយ្យ គឺ​នៅ​ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ក៏មាន​ល្បែងស៊ីសង​កើតឡើង​យ៉ាងគំហុក​ផងដែរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​។ បើតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​បន្ថែមទៀតដឹងថា មេ​ល្បែងស៊ីសង​ភាគច្រើន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុមមន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទើប​ពួកគេ​បើក​ល្បែង​បញ្ជល់មាន់ ល្បែង​បៀ​អាប៉ោង កន្ទុយលេខ ឬ​ល្បែង​ផ្សេងៗ​ទៀត​តាម​អំពើ​ចិត្ត​។ កាលពី​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ចាត់វិធានការ​បង្ក្រាប​ស​ង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយកន្លែង​នៅ​ចំណុច​ចំការ​ចំប៉ី ភូមិ​ទួល​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ដែល​ម្ចាស់​សង្វៀន​មានឈ្មោះ ទ្រី និង​ឈ្មោះ ធា ល្បីល្បាញ​ខាង​បើក​ល្បែងស៊ីសង​ខុសច្បាប់​ជា​យូរ​មកហើយ​។ ការបង្ក្រាប​នោះបាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទ្រា អស់សំណើច​យ៉ាងខ្លាំង​ព្រោះ​សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ បង្ក្រាប​បានតែ​កៅអី​កញ្ចាស់​១​និង​រុះរើ​សង្វៀន​បញ្ជល់មាន់​ដុតចោល​ប៉ុណ្ណោះ​។ ចំណែក​ម្ចាស់​សង្វៀន​បញ្ជល់​មាន់ឈ្មោះ ទ្រី និង​ឈ្មោះ ធា នៅតែ​គេច​ផុតពី​សំណាញ់​ច្បាប់​ដដែល ហើយ​មិនយូរ​ទេ​បុគ្គល​ទាំង​២​នាក់​នេះ​បើក​ល្បែងស៊ីសង​នៅ​កន្លែង​ដដែល​ជាមិនខាន​។ ថ្មីៗនេះប្រជាពលរដ្ឋ​ក្នុងភូមិ​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ពួកគាត់​គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ ក្នុងការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​របស់​ឈ្មោះ ទ្រី និង​ឈ្មោះ […]

ព័ត៌មានជាតិ

លោក អន សុីនួន មេគយខេត្តកណ្ដាល កំពង់តែឃុបឃិតបើកដៃឲ្យ មេឈ្មួញធំៗនាំចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់មកពីរប្រទេសវៀតណាម យ៉ាងរលូន

កណ្ដាល ៖ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​និងមន្ដ្រីគយនៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា លោក អន សុីនួន ដែលទើបនិងតែងតាំប្រធានសាខាគយ និងរដ្ធាករខេត្តកណ្ដាកកំពង់តែមានការឃុបឃិតជាមួយ មេ​ឈ្មួញ សុខ ថៃ (​ឧកញ៉ា សុខ ថៃ​) នៅតែ​បន្ត​ដឹកជញ្ជូន​ទំនិញ​ពី​ស្រុក​យួន​ចូលមក​ស្តុក​តាម​បណ្ដា​ឃ្លាំង​ជាច្រើន​កន្លែង​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល យ៉ាង​រលូន​ព្រោះ​មានការ​ឃុបឃិត​ជាមួយ​ ពីរមន្ដ្រីគយពុករលួយ​យ៉ាងពេញបន្ទុក។ ប្រភព​ពីមន្ដ្រីគយខេត្តកណ្ដាលដែលស្និទ្ធនិងលោក អន សុីនួន បាន​ឲ្យ​ដឹង​ទៀតថា​មេ​ឈ្មួញ សុខ ថៃ ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ប្រទេសវៀតណាមតាម​ច្រក​ទ្វេភាគី​បាក់ដៃ ស្រុក​អង្គរបុរី ខេត្តតាកែវ និង​ដឹកជញ្ជូន​ទំនិញ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្ដាល មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ក្រុង​តាខ្មៅ យ៉ាង​រលូន​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​មេ​ឈ្មួញ សុខ ថៃ មិនអាច​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ពី​ប្រទេសវៀតណាមចូលមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ច្រើន​កន្លែង​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​បានឡើយ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អន សុីនួន ប្រធានសាខាគយខេត្តកណ្ដាកកំពង់បើកដៃឲ្យ មេ​ឈ្មួញធំៗ នាំចូល ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ដែល​មេ​ឈ្មួញ សុខ ថៃ នាំចូល​ពី​ប្រទេសវៀតណាម យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ក្រុង​តាខ្មៅ និងរាជាធានីភ្នំពេញ មិន​ដែលមាន​សមត្ថកិច្ច​ណា​ចុះទៅ​ត្រួតពិនិត្យ​ទេ […]

ព័ត៌មានជាតិ

មេ​គយ​ចល័ត​នៅ សាលា​ក្រហមខេត្តបន្ទាយមានជ័យ កំពុង​តែឃុបឃិតជាមួយមេឈ្មួញ នាំទំនិញបានដោយសេរើ

បន្ទាយមានជ័យ ៖ប្រភពថ្មីៗ​នេះ​ពី​ប្រជាពលរដ្ធ និងក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ចល័ត​សាលា​ក្រហម​នៅ​ចំណុច​ភូមិ​សំរោង ឃុំ​ថ្មី ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា លោក ទុង ធឿន មេ​គយ​ចល័ត​ស្នាក់ការ​ចំណុច​សាលា​ក្រហម កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​ដដែរបាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់ ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ចល័ត​សាលា​ក្រហម ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក ទុង ធឿន មិនអាច​តវ៉ា​បានឡើយ​។ លើស​នេះ​ទៅទៀត​សូម្បីតែ​ឈ្មួញ​ដែល​នាំចូល​ទំនិញ​បង់​ពន្ធគយ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ ក៏​ចៀស​មិន​ផុតពី​ត្រូវ​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់លោក ទុង ធឿន មេ​គយ​ចល័ត​ស្នាក់ការ​សាលា​ក្រហម ស្រុក​អូរជ្រៅ នោះទេ​។ បើតាម​ការកត់សម្គាល់​របស់​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​លោក ទុង ធឿន ទទួលបាន​តំណែង​ជា​មេ​គយ​ចល័ត​ស្នាក់ការ​ចំណុច​សាលា​ក្រហម​រួចមក គឺ​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​ជាង​អ្នក​មុន​ទៅទៀត ហើយ​លោក ទុង ធឿន តែង​យកឈ្មោះ​មន្ត្រី​គយ​ធំៗ​មួយចំនួន​មក​ប្រើ​ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​លោក ទុង ធឿន ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​មេ​គយ​ចល័ត ស្នាក់ការ​ចំណុច​សាលា​ក្រហម ភូមិ​សំរោង ឃុំ​ថ្មី ស្រុក​អូរជ្រៅ ទើប​មិន​ញញើត​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​តក់ក្រហល់​។ ប្រការនេះ​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​សៀម មក​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និង​ចូលទៅ​រាជធានី​ភ្នំពេញ នៅសល់​ផលចំណេញ​តិចតួច​បំផុត​ព្រោះ​ត្រូវ​លោក ទុង […]

ព័ត៌មានជាតិ

ឯកឧត្តម​វេង សា​ខុនបានអញ្ជើញ ជាអធិ​បតីក្នុងវេទិ​កាសាធារណ:

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណ: ដែលបានរៀបចំធ្វើនៅក្នុងបរិវេណវត្តពោធិរតនារាម (ស្អាង) ក្នុងភូមិស្អាង ហើយឃុំត្រពាំងគងនេះគឺជាឃុំទី៧ ក្នុងចំណោម ១០ឃុំ ក្នុងស្រុកជើងព្រៃ ដែលបានរៀបចំវេទិកានេះ។ ពិធីនេះមានគោលបំណងធ្វើការតាមដានការអនុវត្តកម្មវិធីគោនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៤ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងជាពិសេសដើម្បីផ្សាភ្ញាប់រវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែស្អិតរមួត និងស៊ីជម្រៅ ដែលជាឱកាសល្អដើម្បីតាមដានអំពីសេចក្តីសុខទុក្ខ បញ្ហាប្រចាំថ្ងៃ និងដោះស្រាយសេចក្តីត្រូវការចាំបាច់ជូនពលរដ្ឋ។ វេទិកានេះ មានការចូលរួមពីសំណាក់ឯកឧត្តមប្រធាន អនុប្រធានក្រុមការងារ អភិបាលស្រុក សមាជិកក្រុម ប្រឹក្សាស្រុក ប្រធាន-អនុប្រធានការិយាល័យជុំវិញស្រុក និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៤០០នាក់ដែលបានអញ្ជើញមកពី ១០ភូមិគឺភូមិ៖ ត្រពាំងថ្ម ត្រពាំងគង អង់ ស្អាង ប្រទេន ទម្ពរ ត្នោតបាក់ អារក្ស កណ្តាល និងភូមិក្ងោក។មានមតិស្វាគមន៍ លោក ឯម សារុំ មេឃុំត្រពាំងគង និងលោក អ៊ួត ឈាងលី អភិបាលនៃគណ: […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើឱ្យអ្នកនាំពា​ក្យ គ្រប់ស្ថាប័ន​ទាំងអស់រួមគ្នាប​ន្សាប​​ព័ត៌​​មា​ន​ក្លែងក្លាយ

ក្នុងកម្មវិធីបិ​ទសិក្ខាសាលា​ស្តីពី​«អ​ភិ​បាលកិច្ចល្អនៅក្នុងបរិបទលំហូរព័​ត៌​មា​ននាយុគសម័យបច្ចេកវិទ្យាឌីជីថល» នាល្ងា​ចថ្ងៃ​ទី​២​២​ខែតុលាឆ្នាំ២០១៩នេះលោកខៀវ កាញារីទ្ធ​រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព័ត៌មាន​បា​ន​ស្នើឱ្យអ្នកនាំពាក្យគ្រប់ស្ថាប័នទាំងអស់ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ​រួមគ្នាប​ន្សាប​ព័ត៌​​មា​ន​ក្លែងក្លាយដោយនិយាយតែពាក្យពិតដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត។ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្រើនរម្លឹកថា «កុំកុហកគេឱ្យសោះ តែកុហ​ក​បា​​ត់ក្រេឌីត បាត់ក្រេឌីត គឺរលំតែម្តង ពេលខ្លះយើងសុខចិត្តសុំទោសគេ បើកុហក​ម្តង​ហើ​យ​លើ​កក្រោយនិយាយទៀតគេលែងជឿហើយ»។ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យអ្នកនាំពាក្យទាំងអស់ថតទុកពេល ឃើញព័ត៌មានណាដែលមិនពិត ហើយរួមគ្នាឆ្លើយតបជាបន្ទាន់ជាមួយព័ត៌មានត្រឹមត្រូវ នោះព័ត៌មានមិនពិតទាំងឡាយនឹង​បា​ត់​ក្នុង​រយៈដ៏ខ្លីបំផុត។ លោកផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជា​ប្រធានអង្គភាពអ្នកនាំពាក្យរាជរ​ដ្ឋា​ភិ​បាលបានមានប្រសាសន៍ថាទីស្តី​កា​រ​គណៈ​រដ្ឋ​ម​ន្ត្រី​​រៀ​ប​ចំសិក្ខាសា​លាជូន​សិក្ខា​កាម​ជា​អ្ន​ក​នាំ​ពាក្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក៏ដូចជា​មន្ត្រីព័ត៌មានរាជធានីខេត្តនាពេលនេះ ក្នុង​គោ​ល​បំណងដើម្បីទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយទាំងឡាយណាដែលមាន គោលដៅ​បំភ្លៃ វិទ្ធង្សនា និងវិច្ឆេទកម្មបំផ្លាញ សន្តិភាព និងសមិទ្ធផលដែលរកបានដោយកម្រនិងពិបាក​បំ​ផុត នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា​ក្រោមនយោបាយ ឈ្នះ! ឈ្នះ! របស់សម្តេចតេជោនាយករដ្ឋ​មន្ត្រីបានបញ្ចប់សង្រ្គាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨។សិក្ខាសាលានេះក៏មានទិសដៅ ពង្រឹង​កម្លាំងសរុប គ្រប់ស្ថាប័ន គ្រប់អង្គភាព ក្នុងការគ្រប់គ្រង និងប្រើប្រាស់ព័ត៌មាន​ ដើ​ម្បី​ពង្រឹ​ងការយល់ដឹងដ៏ត្រឹមត្រូវរបស់សាធារណជន ដែលជាចំណែ​ក​មួ​យក្នុ​ងភាព​ជាដៃ​គូការ​ថែរ​ក្សា ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព អភិបាលកិច្ចល្អ ដែលជាកិ​ច្ចខិតខំប្រឹង​ប្រែងជាអាទិភាពរបស់រាជរដ្ឋាភិបាលគឺជាទិសដៅមិន​ត្រឹម​តែពង្រឹងនី​តិរ​ដ្ឋតែប៉ុណ្ណោះទេ។ ក៏ប៉ុន្តែជាការពង្រឹងនិងពង្រីកវ​ឌ្ឍន​ភា​ព​ស​ង្គ​មខ្មែរ ប្រកបដោយចីរភាព ដើ​ម្បី​កូ​នចៅដ៍រុងរឿងជំនាន់ក្រោយ។

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីហ៊ុន សែន÷កម្ពុជា មានមាស៣តោនជាទុនបម្រុង

រាជធានីភ្នំពេញ÷ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ប្រទេស​កម្ពុជា​មាន​មាស​សុទ្ធ​ចំនួន​ ៣០ ​តោន​ ជា​ទ្រព្យ​បម្រុង​សម្រាប់​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដែល​អាច​កើត​មានឡើង​។នេះបើយោងតាមការចុះផ្សាយរបស់គេហទំពរ័ក្នុងស្រុក(ភ្នំពេញប៉ុស្ត៍)។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត សាកលវិទ្យាល័យ ប៊ែលធី​អន្តរជាតិ នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​មាស ៣០ ​តោន​ ក្នុង​នោះ​តម្កល់​នៅ​ប្រទេស​ស្វ៊ីស​ចំនួន​ ១២ ​តោន នៅ​ទីក្រុង​ឡុងដ៍​ប្រទេស​ អង់គ្លេស​ ចំនួន​ ១៥ ​តោន និង​ ៣ ​តោន​តម្កល់​នៅ​ធនាគារជាតិ​​នៃ​កម្ពុជា​»​។ លោកនាយក​រដ្ឋមន្ត្រី​កន្លង​មក​ក៏​ធ្លាប់​លើកឡើង​ថា កម្ពុជា​នៅ​មាន​ទុនបម្រុង​អន្តរជាតិ​ដែល​អាច​ឲ្យ​កម្ពុជា​ទូទាត់​ការនាំចូល​ទំនិញ និង​សេវា​បាន​ ៥ ​ខែ​ក្នុង​ករណី​ចាំបាច់​។ ការលើកឡើង​ពី​ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី​ចំ​ពេលដែល​ប្រទេស​ កម្ពុជា​ កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាល់​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​ដែល​ត្រូវបាន​គេ​ចាត់ទុក​ថា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ដែល​ពឹង​ផ្អែកលើ​វិស័យ​កាត់ដេរ​។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) កាលពី​ខែ​សីហា​បាន​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប​កុំ​ឲ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ដោយ​អះអាងថា នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​កម្មករ​ក្នុង​វិស័យនេះ ៧៥០ ០០០ ​នាក់ និង​គ្រួសារ​ ៣ ​លាន​នាក់​។ ក្រៅពី​ការអះអាង​ពី​ទុនបម្រុង​ជា មាស លោក​នាយករដ្ឋមន្ត្រី ហ៊ុន […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិបាល ខេត្តមណ្ឌលគិរី ចែកកូនប័រចំនួន៥០០ដើម ក្នុងក្រុង​សែនមនោរម្យ

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគ​ណៈ​អភិបាលខេត្តមណ្ឌលគិរី រួមទាំង លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេ​សាទខេត្ត និងលោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ បានអញ្ជើញជួបសំណេះសំណាល និងនាំយកកូនប័រចំនួន៥០០ដើម ចែកជូនដល់កសិករចំនួន១០០នាក់ មកពីសង្កាត់ទាំង០៤ ក្នុងក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីឱ្យប្រជាកសិករមានពូជដំណាំល្អសម្រាប់ធ្វើការដាំដុះ និងចៀសវាងទុកដីទំនេរចោល។ ឯកឧត្តម ស្វាយ​ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដា​ក់ពីរដ្ឋា​ភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់វិស័យកសិកម្ម ដែលជាវិស័យបង្កើតនូវចំណូលសេដ្ឋកិច្ចជាតិ និងបង្កើននូវ​កំរិតជីវភាពរស់​នៅរបស់ប្រជាពល​រដ្ឋគ្រប់ទីក​ន្លែង ក្នុងការផ្សារភ្ជាប់ការទំនាក់ទំនងរវាងថ្នាក់ដឹកនាំខេត្ត និងប្រជាកសិករ។ ឯកឧត្តម អភិបាល​ខេត្ត បានណែនាំដល់ប្រជាកសិករទាំងអស់ ជាពិសេស ប្រជាពលរដ្ឋរស់នៅ​ក្រុងសែនមនោរម្យ ដែលមានផ្ទៃដីដាំដុះ ត្រូវយកពូជកូនប័រទាំងនេះទៅដាំដុះ ឲ្យទាន់ពេលវេលា ចៀសវាងទុកដីទំនេរចោល។ហើយត្រូវយកពូជកូនប័រទាំងនេះ ទៅដាំដុះ តាមបច្ចេកទេស របស់មន្រ្តីជំនាញ ដែលបានធ្វើការណែនាំ ដើម្បីទទួលបានទិន្នផលល្អ។ […]