ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Devyani Khobragade

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា លើការងារផ្សព្វផ្សាយព័ត៌មាន និងកិច្ចសហប្រតិបត្តិការរវាង ទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ជាមួយនឹងទូរទស្សន៍ និងទីភ្នាក់ងារសារព័ត៌មានឥណ្ឌា នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ បន្ទាប់ពីជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញលោកជំទាវបណ្ឌិតឯកអគ្គរដ្ឋទូត ទៅពិនិត្យឈ្វេងយល់ពីការងារថែរក្សាហ្វីល និងរូបថត របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងស្វែងរកកិច្ចសហប្រតិបត្តិការលើការងារថែរក្សាហ្វីល និងរូបថតនេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *