នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ជាសុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវលេខ៣៧១ ប្រវែង១០,៥គីឡូម៉ែត្រ ពីឃុំទ្រាដល់ឃុំក្រូចឆ្មារ ,ពិនិត្យការសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ និងពិនិត្យទីតាំងសម្រាប់រៀបចំវេទិកាសម្ពោធមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។