ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

កម្ពុជា និងថៃ បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងឥ ណទានសម្បទានសម្រាប់គម្រោង​​​លើក​​​កម្រិតផ្លូវជាតិលេខ៦៧(សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) ដែលមានទឹកប្រាក់សរុបចំនួន ៩៨៣ លានបាត ត្រូវនឹងប្រមាណ ៣០ លានដុល្លារអាម៉េរិក

ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា និងថៃ បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងឥ ណទានសម្បទានសម្រាប់គម្រោង​​​លើក​​​កម្រិតផ្លូវជាតិលេខ៦៧(សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) ដែលមានទឹកប្រាក់សរុបចំនួន ៩៨៣ លានបាត ត្រូវនឹងប្រមាណ ៣០ លានដុល្លារអាម៉េរិក នៅទីស្តី​ការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃសុក្រទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ភាគីខាងរាជរដ្ឋា​ភិបាលកម្ពុជា តំណាងដោយឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជា​រដ្ឋលេ​ខា​ធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ និងភាគីខាងរាជរដ្ឋាភិបាលថៃ តំណាង​ដោយ​​​​​ឯក​ឧត្តម Perames Vudthitornetiraks ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃ​​បណ្តាប្រទេសជិតខាង (NEDA)​។

ឯកឧត្តម Perames Vudthitornetiraks បានមានប្រសាសន៍ថា បច្ចុប្បន្ន NEDA កំពុងដើរ​តួនាទីជាដៃ​គូអភិវឌ្ឍន៍ដ៏សកម្មមួយរបស់កម្ពុជា ដោយផ្តោតសំខាន់ទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័​ន្ធ ក្នុងគោលដៅពន្លឿនការតភ្ជាប់រវាងប្រទេសទាំង២ ឱ្យកាន់តែប្រសើរឡើង ហើយផ្លូវជាតិលេខ ៦​៧ នេះ គឺជាច្រកមួយដ៏សំខាន់ ក្នុងការបម្រើឱ្យគោលដៅនេះ។ ឯកឧត្តមប្រធាន NEDA ក៏បានប​ន្ត​ទៀតផងដែរថា ក្រៅអំពីកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ NEDA ក៏មា​ន​បំណងបង្កើតកិច្ចសហប្រតិ​បត្តិការ​ជាមួយកម្ពុជា លើវិស័យផ្សេងៗទៀតផងដែរនាពេលអនាគត រួម​មាន៖ កិច្ចសហប្រតិបត្តិការលើវិស័យរចនាសម្ព័ន្ធរូបវ័ន្ត​សាធារណ: ថាមពល សុខាភិបាល និងកា​រអភិវឌ្ឍទីក្រុងជាដើម។

ឯកឧត្តម វង្សី វិស្សុត បានសម្តែងនូវក្តីសោមន្សរីករាយ​ ដែលរាជរដ្ឋាភិបាលថៃបានអនុម័តឥណទានស​ម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ​) ប្រវែងប្រមាណ ១​៣​៥​គីឡូម៉ែត្រ ព្រោះថាផ្លូវជាតិលេខ៦៧ នេះ គឺជាច្រកដ៏សំខាន់មួយ ក្នុងការតភ្ជាប់ប្រទេសកម្ពុជា និ​ង​ប្រទេសថៃ ដោយតភ្ជាប់ខេត្តសៀមរាប និងភាគខាងជើងនៃប្រទេសកម្ពុជា ទៅនឹងខេត្តស៊ីសាកេត​ និងភាគឦសាននៃប្រទេសថៃ។ ការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវដ៏សំខាន់នេះ នឹងជួយធ្វើឱ្យការធ្វើ​ចរាចរណ៍ និងការដឹកជញ្ជូនឱ្យកាន់តែប្រសើរឡើង ហើយ​កាន់តែមានសុវត្ថិភាព ប្រសិទ្ធភាពសេ​ដ្ឋកិច្ច និងចំណាយតិចជាងមុន ដែលនឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន និងជំរុ​ញ​ទេសចរណ៍រវាងប្រទេសទាំងពីរ ព្រមទាំងអាចផ្តល់ជាឱកាសវិនិយោគ និងធុរកិច្ច និងចូលរួមចំ​ណែ​កលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋទាំងពីរប្រទេសផងដែរ។ ជាងនេះទៅទៀត ផ្លូវនេះនឹងមិ​នត្រឹមតែធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ផ្ទៃក្នុងរបស់កម្ពុជា និងជាមួយប្រទេសថៃប៉ុណ្ណោះទេ ប៉ុ​ន្តែ​ថែមទាំងជំរុញការតភ្ជាប់ក្នុងតំបន់នៅក្នុងតំបន់ GMS និងអាស៊ានផងដែរ។ ឯកឧត្តមបានបន្តថា ផ្លូវ​ជាតិលេខ ៦៧ ធ្លាប់ត្រូវបានស្តារ និងសាងសង់ឡើងវិញ ក្រោមហិរញ្ញប្បទានសម្បទានរបស់រា​ជ​​រដ្ឋាភិបាលថៃ នៅឆ្នាំ២០០៦ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅខែកក្កដា ឆ្នាំ២០០៩ ។ បន្ទាប់ពីបានដាក់ប្រើប្រាស់ជាងមួយទសវត្សរ៍ ផ្លូវនេះពិតជាត្រូវការ ជួសជុល និងកែលម្អឡើងវិញ ដើ​ម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍកម្ពុជានាពេលបច្ចុប្បន្ន។

ឯកឧត្តម វង្សី វិស្សុត ក៏៏បានលើកឡើងផងដែរថា កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលត្រូវបានចុះ​ហត្ថលេខានៅថ្ងៃនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីភាពជាអ្នកជិតដ៏ល្អរវាងកម្ពុជា-ថៃ ដែលមានប្រ​​ពៃណី​ទំនាម​ទំម្លាប់ស្រដៀងគ្នាប៉ុណ្ណោះទេ តែក៏ជាដៃគូដ៏ល្អផងដែរ។ គិតត្រឹមឆ្នាំ២០២២ រាជរដ្ឋា​ភិបាលថៃបានផ្តល់​ឥណទាន​សម្បទានដល់កម្ពុជាសរុបចំនួន ៣ ០១៩ លានបាត ដែលស្មើនឹងប្រ​មាណ ៨៦ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងចំនួន ០៣ ក្នុងនោះ គម្រោងសាងសង់ផ្លូ​វ​​ឆ្លងកាត់ស្ទឹងបត់ និងផ្លូវចូលទៅកាន់គម្រោងផ្លូវជាតិលេខ៥ ដែលកំពុងដំណើរការ និងគម្រោងស្តា​រផ្លូវជាតិលេខ៦៧ នេះផងដែរ។ ក្នុងនាមរដ្ឋាភិបាលកម្ពុជា ឯកឧត្តម វង្សី វិស្សុត បានសំដែងនូវអំ​ណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលថៃ ដែលផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទានដល់ក​ម្ពុ​ជា តាមរយៈការធ្វើឱ្យប្រសើរឡើងនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំង២ ដែលនេះនឹ​ងជួយប្រែក្លាយតំបន់ព្រំដែនរបស់យើងឱ្យទៅជាតំបន់ឧស្សាហកម្ម ផលិតកម្ម និងទេសចរណ៍ ក៏ដូ​ចជានឹងជួយលើកកម្ពស់ភាពប្រកួតប្រជែង និងកិច្ចសម្រួលពាណិជ្ជកម្ម និងការវិនិយោគក្នុងតំ​ប​ន់​ផងដែរ។ ក្នុងន័យនេះ ឯកឧត្តមសង្ឈឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹងជួយព​ង្រឹ​ងនូវចំណងមិត្តភាពរកម្ពុជា-ថៃឱ្យកាន់ស្អិតរមួត និងរឹងមាំថែមទៀត ដើម្បី​​​​​ផលប្រយោជន៍នៃប្រ​ទេ​សទាំងពីរ។

Leave a Reply

Your email address will not be published. Required fields are marked *