ខេត្តក្រចេះ ៖ លោកជំទាវ ហឹង ណារី វ៉ាថន អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត និងប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្តក្រចេះ បានអញ្ជើញ ចែកអំណោយជូនគ្រួសាររស់នៅជាមួយមេរោគអេដស៍ចំនួន ៥៩គ្រួសារ នៅក្រុងក្រចេះ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។
នៅក្នុងពិធីនោះ លោកជំទាវ ហឹង ណារី វ៉ាថន បានមានប្រសាសន៍ ដោយ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរ ជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គ លេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខ ភាពស្ត្រីនិងកុមារ ដោយការនឹករលឹក និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត។
លោកជំទាវ ហឹង ណារី វ៉ាថន ក៏បានធ្វើការពន្យល់ និងទទូចដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ ត្រូវរស់នៅតាមបែបគន្លងថ្មីក្នុងបរិបទជំងឺកូវីដ-១៩ និងអនុវត្តន៍ឱ្យបានខ្ជាប់ ខ្ជួននូវវិធានសុខាភិបាលនិងវិធានការ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។
សូមបញ្ជាក់ថា ពិធីចែកអំណោយជូនគ្រួសាររស់នៅជាមួយមេរោគអេដស៍នៅពេល នោះ គឺធ្វើឡើង ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ក្រោមប្រធានបទ « បញ្ចប់វិសមភាព បញ្ចប់ជំងឺអេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតជាសកល » ដែលមួយគ្រួសារៗទទួលបាន មី ១កេស ត្រីខ ១យួរ ស្ករស ២កញ្ចប់ ជែលលាងដៃ ១ដប អាវរងាចំនួន១ និងថវិកាចំនួន ៥ ម៉ឺនរៀល៕