ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំ ប្រចាំខែតុលា ដោយលើកយករបៀបវារៈជាច្រើន មកពិនិត្យពិភាក្សា និង អនុម័ត

ខេត្តកណ្តាល ៖ គណៈអភិបាល ខេត្តកណ្តាល បានបើកកិច្ចប្រជុំប្រចាំខែតុលា របស់ខ្លួន ដោយលើកយករបៀបវារះជាច្រើន មកពិនិត្យពិភាក្សា ដើម្បីប្រមើមើលពីវឌ្ឍនភាពសកម្មភាពការងារ ប្រចាំខែតុលាកន្លងមក និងលើកទឹសដៅ អនុវត្តសំរាប់ខែវិច្ឆិកា បន្តទៀត ។

របៀបវារះលើកយកមកពិនិត្យពិភាក្សារួមមាន៖ ១.ពិនិត្យ និងពិភាក្សា សេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ។ ២. ពិនិត្យ និងពិភាក្សា សេចក្តីព្រាងរបាយការណ៍សង្ខេប ស្តីពីសកម្មភាពការងារដែលជាសមិទ្ធិផលសំខាន់ៗ សម្រេច បានក្នុងរយៈពេល ៥ឆ្នាំ (២០១៧ ដល់ ២០២១) របស់រដ្ឋបាលខេត្តកណ្តាល។។ ៣. ពិនិត្យ និងពិភាក្សាសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្ត្រីរដ្ឋបាលខេត្ត សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១។ ៤. ផ្សព្វផ្សាយ ៖ – លិខិតលេខ ៨១២២ សហវ/អទច ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីសំណើសុំរៀបចំដាក់ឱ្យដេញថ្លៃភាស៊ី គ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២២ តាមនីតិវិធីដេញថ្លៃជាសាធារណៈ និងជំរុញការប្រមូលចំណូល បង់ចូលថវិការាជធានី ខេត្ត។

– ប្រកាសអន្តរក្រសួង លិខិតលេខ ១៧៦ ប្រក.សក.ដជគ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ។

– ប្រកាសអន្តរក្រសួង លិខិតលេខ ៥០០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងថវិកា និងធនធាន សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩។

– ប្រកាសអន្តរក្រសួង លិខិតលេខ ៥២៥ សហវ.ប្រក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ស្តីពីការកែសម្រួល និង កំណត់គោលរបបឧបត្ថម្ភ សម្រាប់លើកទឹកចិត្តក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩។

– អនុក្រឹត្យ លេខ ១៦៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ ស្តីពីការផ្លាស់ប្តូរទិន្នន័យ តាមរយៈថ្នាល ផ្លាស់ប្តូរទិន្នន័យកម្ពុជា ។

– លិខិតលេខ១៨៥០ សជណ ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ច របស់ ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត។

– អនុក្រឹត្យលេខ ៨០១២ ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីក្រមសីលធម៌មន្ដ្រីមានសមត្ថកិច្ចក្នុងការសិក្សា ការរៀបចំ ការអនុវត្ត និងការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ។

ថ្លែងបើកកិច្ចប្រជុំ នាឱកាសនោះ ឯកឧត្តម គង់សោភណ្ឌ័ អភិបាល ខេត្តកណ្តាល បានស្នើអង្គប្រជុំទាំងមូល យកចិត្ដទុកដាក់ ពិនិត្យពិភាក្សាលើរបៀបវារះខាងលើ ដោយផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក រិះរកគន្លឹះនិងវិធានការល្អៗ ដើម្បីអនុមត័ដាក់ចេញ នូវផែនការជាគន្លឹះ សំរាប់បន្តយកទៅ អនុវត្តនៅខែវិច្ឆិកា អោយមានប្រសិទ្ធភាពខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *